Saturday, December 3, 2016

កាប់​គ្រញូង​ក្នុង​អង្គរ ពលរដ្ឋ​រារាំង​មិន​ឱ្យ​យក​ចេញ​ចោទ​ថា​ អាជ្ញាធរ​ឃុបឃិត​គ្នា​កាប់

<figure class="op-ad">
  <iframe width="320" height="50" style="border:0; margin:0;" src="https:
//www.facebook.com/adnw_request?placement=1321318954578957_1321318967912289&
adtype=banner320x50"></iframe>
</figure>




ថ្ងៃចន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោង ០៩:៤០   (07-11-2016 09:40)
ខេត្តសៀមរាប ៖ គ្រញូង​ចំណាស់​មួយ​ដើម ដែល​មាន​អង្កត់ផ្ចិត ៨៣០​សង្ទីម៉ែត្រ (៨,៣​តឹក​) ប្រវែង​ជាង​៨​ម៉ែត្រ នៅ​មាត់ក​សិន្ធុ​អង្គរធំ ខាងកើត​វត្ត​ថ្មី​ដំរី​សែន​ជ័យ ស្ថិត​នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក ក្រុង​សៀមរាប ត្រូវ​បាន​ជនខិលខូច​លួច​អារ​ដោយ​រណារ​យន្ត កាលពី​យប់​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។
លោក ចេ​វ ផល ប្រធាន​ការិយាល័យ​បរិស្ថាននៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​បានឱ្យ​ដឹងនៅ​រសៀល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា​នេះ ថា ដើម​គ្រញូង​ខាងលើ ត្រូវ​បាន​ជនខិលខូច​លួច​អារកាត់​តាំងពី​យប់​ថ្ងៃ​ទី​៤ វិច្ឆិកា តែ​មិន​ទាន់​ដួល​រលំ​ទេ ។ លុះ​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែតុលា លោក​បាន​ទទួល​ដំណឹង​តាម​រយៈ​លោក​មេ​ភូមិ​នគរ​ក្រៅ​ថា មាន​ករណី​លួច​អារកាត់​ដើម​គ្រញូង​នៅ​ទីតាំង​ខាងលើ ទើប​ក្រុមការងារ​របស់​លោក បាន​ទៅ​ពិនិត្យ​ដល់ទី​តាំង​ផ្ទាល់ ហើយ​បានឃើញ​ថា ដើម​គ្រញូង​នេះ ត្រូវ​បាន​ជនខិលខូច​លួច​កាត់​មែន នៅ​សល់​តែ​ប្រមាណ​២​តឹក​ទៀត​ប៉ុណ្ណោះ ហើយ​ជនខិលខូច​បាន​យក​ស្លឹកឈើ​ញាត់​ក្នុង​ប្រហោង​ដែល​អារ ព្រមទាំង​លាប​ភក់​បិទ​ពី​ខាងក្រៅ​ទៀត​ផង ។
ដោយ​ពិនិត្យ​ឃើញ​ថា ដើម​គ្រញូង​នេះ​ច្បាស់​ជា​នឹង​ដួល​រលំ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ ឬ​ចូល​ជ្រក និង​ដើម្បី​យក​ដើម​គ្រញូង​នេះ​មក​រក្សា​ទុក ជៀសវាង​ជនខិលខូច​លួច​កាត់​បន្ត​នៅ​ពេល​យប់ ក្រុមការងារ​របស់​លោក បាន​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​ចាត់វិធានការ​ជា​បន្ទាន់ ។ ក្រោយ​ទទួល​បាន​អនុសាសន៍​ពី​ថ្នាក់ដឹកនាំ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា ក្រុមការងារ​របស់​លោក​បាន​ផ្តួលរំលំ​ដើម​គ្រញូង​នោះ​តែ​ម្តង ដោយ​មាន​ប្រជា​ការពារ​ភូមិ​នៅ​ចាំ​មើល​ជាមួយ​ដែរ ។
លោក ផល បន្ត​ថា គ្រាន់តែ​ក្រុមការងារ​ផ្តួល​ហើយ​ភ្លាម បម្រុង​នឹង​ដឹក​យក​ទៅ​រក្សា​ទុក​ស្រាប់តែ​ប្រជាពលរដ្ឋ​មួយ​ក្រុម បាន​មក​តវ៉ា​និង​ហាមឃាត់​មិន​ឱ្យ​ដឹក​ចេញ ហើយ​បែរជា​ចោទប្រកាន់​ក្រុមការងារ​របស់​លោក​ថា ជា​អ្នក​កាប់​បំផ្លាញ​ទៅ​វិញ ទោះជា​ក្រុមប្រឹក្សា​សង្កាត់ មេ​ភូមិ​នគរ​ក្រៅ និង​ក្រុមការងារ​លោក​ពន្យល់​សម្របសម្រួល​យ៉ាងណា ក៏​មិន​ព្រម​ស្តាប់​ដែរ ។ ឃើញ​ដូច្នេះ ក្រុមការងារ​របស់​លោក​សម្រេច​ធ្វើ​លិខិត ប្រគល់​ដើម​គ្រញូង​នេះ​ជូន​អាជ្ញាធរ​ភូមិ​ឃុំ ដើម្បី​រក្សា​ទុក និង​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ជា​មុន​សិន ។
លោក មី​ក រឹទ្ធ មេ​ភូមិ​នគរ​ក្រៅ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា នៅ​ប៉ុស្តិ៍​រដ្ឋបាល ភូមិ​មួយ បុរស​ម្នាក់​ដែល​បាន​ទៅ​ស្ទូចត្រី​នៅ​មាត់ក​សិន្ធុ បានឃើញ​ស្នាម​អារ​ដើម​គ្រញូង​ខាងលើ ក៏​បាន​ទូរស័ព្ទ​មក​ប្រាប់​លោក ។ លោក​ក៏​បាន​ទៅ​ពិនិត្យ​មើលឃើញ​ជាក់ស្តែង​ក៏​បាន​រាយការណ៍​ទៅ​ក្រុមប្រឹក្សា​សង្កាត់​គោក​ចក និង​រាយការណ៍​ទៅ​ក្រុមការងារ​ព្រៃឈើ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ចាត់វិធានការ​យ៉ាងណា​កុំ​ឲ្យ​មាន​គ្រោះថ្នាក់ ។
ចំពោះ​ករណី​ប្រជាពលរដ្ឋ​មក​តវ៉ា លោក​មេ​ភូមិ​រៀបរាប់​ថា មុន​នឹង​ផ្តួល​ដើម​គ្រញូង​នេះ លោក​ក៏​បាន​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ដឹង​មុន​ខ្លះ​ដែរ តែ​មិន​បាន​ទាំងអស់​គ្នា​ទេ ។  លុះ​ពេល​ផ្តួល​ដួល​ហើយ ក៏​ស្រាប់តែ​មាន​ប្រជាជន​ប្រមាណ​ជា​៩​នាក់ មក​ស្រែក​តវ៉ា​ហាមឃាត់​មិន​ឱ្យ​ដឹក​ចេញ​។ នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា​នេះ លោក​បាន​ពន្យល់ និង​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ទាំងនោះ​ម្តង​ហើយ តែ​ពួក​គាត់​នៅ​តែ​មិន​ព្រម​ដដែល ។ លោក​នឹង​សហការ​ជាមួយ​ក្រុមប្រឹក្សា​សង្កាត់​ដើម្បី​ធ្វើ​ការងារ​នេះ​បន្ត​ទៀត ហើយ​លោក​នឹង​ចាត់​ក្រុម​ប្រជា​ការពារ​ភូមិ​ដើម្បី​យាម​ដើម​គ្រញូង​នេះ មិន​ឲ្យ​មាន​ជនខិលខូច​មក​លួច​ដឹក​ចេញ​នៅ​ពេល​យប់ ។
លោក និ​ន ចាន់​សា​មៀន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌​និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ប្រសាសន៍​ថា ឥឡូវនេះ​ក្រុមការងារ​របស់​លោក​កំពុងធ្វើការ​ជាមួយ​ឧទ្យាន​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន ដើម្បី​កំណត់​អត្តសញ្ញាណ​ជនល្មើស និង​ឈាន​ទៅ​ចាត់វិធានការ​ផ្លូវច្បាប់ ។
  • លោក ឃឹម ប៊ុ​ន​សុង បញ្ជា​ឱ្យ​វែកមុខ​អ្នក​កាប់​ដើម​គ្រញូង
អភិបាលខេត្ត​សៀមរាប លោក​ឃឹម ប៊ុ​ន​សុង បាន​ប្រតិកម្ម​ចំពោះ​ការ​កាប់ បំផ្លាញឈើ​គ្រញូង​មួយ​ដើម ដោយ​បាន​ចេញ​បទបញ្ជាឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ នឹង​បរិស្ថានផង​ដែរ​តាម​វែកមុខ​ឲ្យ​ឃើញ ដើម្បី​ចាត់ការទៅ​តាម​ផ្លូវច្បាប់ ។
នៅ​វេលា​ម៉ោង ១៧ នឹង ២៥ នាទី​ល្ងាច​ថ្ងៃ​ទី ០៦ វិច្ឆិកា នេះ​លោក​អភិបាលខេត្ត​បាន​ថ្លែងប្រាប់​តាម​ទូរ​សព្ទ័​ថា «​ខ្ញុំ មិន​អត់​ឪ​ន​ឲ្យ​ជនខិលខូច​ទេ ខ្ញុំ​កំពុង​បញ្ជា​ឲ្យ មន្ត្រី​ជំនាញ (​បរិស្ថាន និង​មេព្រៃ​) តាម​ស៊ើប អង្កេត​ឲ្យ​ឃើញ​អ្នក​ណាខ្លះ​ជា​អ្នក​ពាក់​ព​ន្ធ័​ក្នុង​អំពើ​លួច​កាប់​ដើម​គ្រញូង​ដ៏​គឃ្លើន​ហ្នឹង ដើម្បី​មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​» ។
ប្រជា​ការពារ​ភូមិ​មួយ​រូប​គឺ​លោក ម៉ោង សុ​ខុន ដែល​បាន​ចូលរួម​រារាំង​មន្ត្រី​អាជ្ញាធរ​អប្សរា​ដែល​ប៉ុនប៉ង​លើក​ឈើ​គ្រញូង នោះ​ចេញពី​ទី​ដែល​ត្រូវ​ផ្លួ​ល​បាន​អះអាង​ថា ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ម្សិល​ម៉ិ​ញ​ក្រុម​មន្ត្រី​អាជ្ញាធរ​អប្សរា​មាន​គ្នា ប្រមាណ​ជិត​២០​នាក់​បាន​ធ្វើការ​បិទ​កំណាត់​ផ្លូវ​ក្រហម​នេះ ដើម្បី​រក្សា​ការ​សម្ងាត់ ក្នុង​ការ​អារ​រំលំ​ដើម​ក្រ​ញូ​ង​ហ្នឹង ក្នុង​បំណង​ដឹក ចេញ​តាម​ឡាន​ស្ទួ​ច​មួយ​គ្រឿង​ទាំង​យប់​ប៉ុន្តែ​រណា​យន្ត​ពួក​គេ​ខូច​ត្រូវ​ពន្យារពេល​ដល់​ព្រឹក​ឡើង ទើប​ប្រជាពលរដ្ឋ​ដឹង​ក៏​លើកគ្នា​ប្រមាណ​៦០ នាក់​ទៅ​រារាំង​តែ​ម្តង ។

No comments:

Post a Comment